Tags » Boeung Kak

ធនាគារ​ពិភពលោក​បន្ត​ផ្អាក​ផ្តល់​សម្បទាន​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី

ដោយៈ យន់ សាមៀន,អាស៊ីសេរី, ថ្ងៃទី ២២​ ខែ តុលា ឆ្នាំ ២០១៤

ធនាគារ​ពិភពលោក (World Bank) អះអាង​ថា ធនាគារ​នេះ​បន្ត​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ដល់​កម្ពុជា ដោយសារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា។ ធនាគារ​ក៏​សន្យា​នឹង​តាម​ដាន​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បន្ត​ពិភាក្សា​បញ្ហា​ដីធ្លី​ជាមួយ​កម្ពុជា និង​ជាមួយ​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត។

ការ​ប្រកាស​គោល​ជំហរ​របស់​ធនាគារ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេធាវី​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ដាក់​ញត្តិ​ទៅ​ធនាគារ ទទូច​អោយ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​រដ្ឋាភិបាល​កម្ពុជា រហូត​ដល់​មាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស​សមស្រប​មួយ។

នាយក​ធនាគារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោក យូរ៉ិច ហ្សាចៅ (ULRICH ZACHAU) បាន​ស្នើ​លិខិត​មួយ​ច្បាប់​ទៅ​មេធាវី​អាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) ដោយ​បញ្ជាក់​ថា ធនាគារ​ពិភពលោក បន្ត​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា។ លិខិត​ផ្ញើ​ទៅ​កាន់ លោក មូរតុន ក្លា ចុះ​ថ្ងៃ​ទី​១៧ តុលា បញ្ជាក់​ថា សមាគម​ផ្តល់​ជំនួយ​អន្តរជាតិ​របស់​ធនាគារ​មិន​ទាន់​បាន​ពិចារណា​សម្រេច​ ផ្តល់​ប្រាក់​កម្ចី​ទៅ​ដល់​កម្ពុជា នៅ​ឡើយ​ទេ។ 6 more words

Boeung Kak

The Cambodian "Ruling Elite" faces charges of crimes against humanity.

On October 7, 2014, a criminal complaint was filed in the International Criminal Court (ICC) Office of the Prosecutor on behalf of Cambodian victims by Richard J. 253 more words

Cambodia

Land Communities Take On World Bank

By Mech Rara, The Cambodia Daily, 19 September 2014

Boeung Kak