Tags » Document

កំហុស​​ធំៗ​ទាំង​៦ ​របស់​យុវជន​​នៅ​មុន​អាយុ​៣០

កំហុស​​ធំៗ​ទាំង​៦ ​របស់​យុវជន​​នៅ​មុន​អាយុ​៣០ប្រភព៖​ studentski

តើ ​ប្រិយមិត្ត​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​មុន​អាយុ​៣០? តើ​លោក​អ្នក​មាន​ការ​ស្តាយក្រោយ​ដែរ​ឬ​ទេ​​ក្រោយ​​ពេល​ឆ្លង​ផុត​ពី​វ័យ​នេះ? ពិត​មែន​ហើយ​ទោះបី​ជា​ចម្លើយ​បែប​ណា​ក៏ដោយ ​ចម្លើយ​​តែ​មួយ​គត់​ដែល​​លោក​អ្នក​​ចង់​បាន គឺ​ជា​​សមិទ្ធផល​ដ៏​ល្អ​​ដែល​គ្មាន​ពាក្យ​ថា​ស្តាយក្រោយ។ ឥឡូវ​នេះ​ សម្រាប់​ប្រិយមិត្ត ដែល​​មិន​ទាន់​ឆ្លងកាត់​ក្តី កំពុង​ឆ្លងកាត់​ក្តី ឬ ឆ្លង​ផុត​វ័យ​នេះ​ហើយក្តី សូម​សាកល្បង​​ស្វែង​យល់​អំពី​ចំណុច​​ទាំង​៦យ៉ាងខាងក្រោម ​ទាំង​អស់​គ្នា​ ថាតើ​កំហុស​ភាគ​ច្រើន​របស់​យុវជន​នៅ​ក្រោម​អាយុ​៣០ ​មាន​អ្វី​ខ្លះ?

១) មើល​រំលង​ឱកាស​ពង្រឹង​អាជីព​ការងារ​​របស់​ខ្លួន
មនុស្ស​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ​ទៅ​ហើយ​ នៅ​ពេល​​ឈាន​ជើង​ចូល​ក្នុង​វ័យ​រាង​ជ្រេ​បន្តិច​ ​ហើយ​ពោល​ពាក្យ​ថា​ស្តាយក្រោយ​​ដែល​មិន​បាន​ស្វែង​រក​ធនធាន​អ្វី​ ឬ មូលដ្ឋាន​គ្រឹះ​នានា​មក​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​កាល​ពី​​អាយុ​ក្រោម​៣០។ ការពិត​នៃ​កំហុស​ដ៏​ធំ​របស់​មនុស្ស​នៅ​ក្នុង​វ័យ​នេះ គឺ​ការ​ឲ្យ​តម្លៃ​លើ​លុយ​ជាជាង​ស្វែងរក​​ការងារ​ណា​មួយ​ដែល​ត្រូវ​នឹង​ជំនាញ ​វិជ្ជាជីវៈ​របស់​ខ្លួន។ ​​

ការងារ​បែប​នេះ​​ពិត​ជា​មិន​អាច​ឆ្លើយ​តប​តាម​មហិច្ឆតា​របស់​ខ្លួន​​នោះ​ឡើយ ​ហើយ​ទី​បំផុត​មាន​តែ​ពាក្យ​បរាជ័យ​ប៉ុណ្ណោះ។ បើ​សិន​ជា​អ្នក​ចង់​​បើក​អាជីវកម្ម ឬ គម្រោង​អ្វី​មួយ ​ក្នុង​ដំណាក់​កាល​​បន្ទាប់​ពី​នេះ​​ វា​ច្បាស់​ជា​កាន់តែ​ពិបាក​​​ ដោយហេតុ​ថា​​បាតគ្រឹះ​របស់​ខ្លួន​មិន​រឹងមាំ ប្រៀបបាន​នឹងអគារមួយ​ដែល​មិន​បាន​បុកគ្រឹះឲ្យ​រឹងមំា​ពីក្រោម​មក សួរថា​តើ​វា​អាច​ទ្រ​ទម្ងន់​អគារកម្ពស់​ច្រើន​ជាន់​ម្ដេចបាន? មនុស្ស​យើ​ង​ក៏ដូចគ្នា តែ​កាលណា​គ្មាន​បាតគ្រឹះ​រឹងមាំ​ពីក្រោម​មក ច្បាស់​ជា​មាន​គោល​ជំហរឃ្លេងឃ្លោង មិន​ដឹង​ចាប់អី ស្រវា​អីទេ ហើយ​រ៉ាប់រងបន្ទុក​ក៏​កាន់​តែ​ច្រើន​ឡើងៗ។ ដំណោះស្រាយ​ដ៏​ល្អ លោក​អ្នក​ត្រូវ​សម្លឹង​មើល​​ការងារ​ដែល​ខ្លួន​ស្រលាញ់ ជាជាង​​លើក​យក​ប្រាក់ខែ​ធ្វើ​ជា​ត្រី​មុខ និង ត្រូវ​ស្វះស្វែង​បង្កើន​​ធនធាន​នានា​​យក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​​ សម្រាប់​អាជីព​ការងារ​​របស់​ខ្លួន​​ឲ្យ​បាន​រឹងមាំ​​ជា​មុន ទើប​​​ជា​ការ​ប្រសើរ​។​​​​

…មេរៀន​​​លំបាក​ៗ​ទាំង ​៧​ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​រៀន​ពី​ភាព​ជោគជ័យ​…


២) ឲ្យ​តម្លៃ​ការងារ​ខ្ពស់​ ​មិន​យកចិត្ត​ទុកដាក់​​គ្រួសារ

ការ​ស្រលាញ់​ការងារ​​គឺ​ជា​រឿង​ល្អ តែ​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ​ប្រសិន​បើ​ នៅ​ក្នុង​​អារម្មណ៍​របស់​អ្នក​ដក់​ជាប់​តែ​ការងារ មិន​​បាន​បែងចែក​ពេលវេលា​មួយ​ចំនួន​ មក​​យក​ចិត្ត​ទុកដាក់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ អ្នក​ដែល​​មិន​ទាន់​មាន​គ្រួសារ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ណា​​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​​គ្រួសារ​រួចហើយ​ ពិត​ជា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុភមង្គល​របស់​ខ្លួន។

អ្នក​មិន​គួរ​ប្រកាន់​យក​ទស្សនៈ «ឲ្យ​តែ​មាន​លុយ​​ ទោះបី​អាយុចាស់​ប៉ុណ្ណា ក៏មាន​សេចក្ដី​សុខ​» ​នោះ​ឡើយ។ ដូច្នេះ​ សូម​មាន​ការ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​​ពី​ស្ថានភាព​ការងារ និង គ្រួសារ​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​សម្រេច​ចិត្ត​អនុវត្ត​ផែនការ​របស់​អ្នក ព្រោះ​មិន​ប្រាកដ​ថា​លុយ​តែ​មួយ​មុខ​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​មាន​ សុភមង្គល​បាន​នោះ​ទេ។​​​

៣) មិន​យក​ចិត្ត​ទុកដាក់​​ថែទាំ​សុខភាព
ក្នុង​វ័យ​នេះ​ យុវជន​​មួយ​​ចំនួន​ ​ចូលចិត្ត​ទំនាក់ទំនង​​ និង​ ជួបជុំ​ជា​មួយ​មិត្តភក្ដិ ឬ ចូលរួម​កម្មវិធី​សប្បាយៗ ជា​ច្រើន​ដែល​នេះ​​ជៀស​មិន​ផុត​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ដែរ​យុវជន​​ផ្សេង​ទៀត ប្រឹងធ្វើការមិន​ខ្លាចនឿយហត់ មិន​ថា​យប់ថ្ងៃ ធ្វើ​យ៉ាងដូចម្ដេងក៏​ដោយឲ្យ​តែ​បាន​លុយ ​​ដើម្បី​ឲ្យ​អនាគត​របស់​ខ្លួន​ល្អ​ប្រសើរ​ឡើង​ រហូត​ដល់​ភ្លេច​បាយ​​ភ្លេច​ទឹក ជា​ពិសេស​សុខភាព​របស់​ខ្លួន​តែម្តង។ មើលទៅ​ ប្រហែល​ជា​បុគ្គល​ទាំង​នេះ​យល់​ថា របស់​ទាំងអស់​​នេះ​សុទ្ធតែ​មាន​​តម្លៃ​ខ្លាំង​ណាស់​​ហើយ​សម្រាប់​ខ្លួន។

…១០ជំនាញអ្នក​ត្រូវ​មាន​​ ដើម្បី​ជោគជ័យ​​​​នៅ​​​សតវត្ស​ទី​២១​​នេះ​…

តាម​ការ​ពិត​ សុខភាព​ឯណេះ​ទេ ​ដែល​​​មាន​តម្លៃ​​ជាង​នេះ​ទៅទៀត ព្រោះ​ថា បើ​សុខភាព​របស់​អ្នក​មិន​ល្អ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​​បាន​ទៅ? ដូច្នេះ​ហើយ ទន្ទឹម​នឹង​ការងារ ឬ ទទួល​ទាន​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​​ គួរ​ពិចារណា​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​របស់​ខ្លួន​ផង​ដែរ​ ដូច​ជា​ធ្វើ​លំហាត់​ប្រាណ (physical exercise) លេង​កីឡា (sports) ឬ ជជែក​កម្សាន្ត​ជា​មួយ​មិត្តភក្ដិ ដើម្បី​កាត់​បន្ថយ​​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែល​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព។

៤) មិន​​សន្សំ​ប្រាក់​​សម្រាប់​អនាគត​របស់​ខ្លួន
ពិត​ណាស់​ដែល​ថា យុវជន​ភាគ​ច្រើន​នៅ​ក្នុង​វ័យ​​នេះ​ត្រូវ​ការ​ប្រាក់ ឬ ​រាង​ខ្ជះខ្ជាយ​ប្រាក់​ច្រើន​បន្តិច​ សម្រាប់​ចំណាយ​លើ​ការ​ស្លៀកពាក់ ស្នាក់​នៅ ហូបចុក ឬ ចូលរួម​​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជា​មួយ​មិត្តភក្ដិ​ជា​ដើម ហាក់​ដូច​ជា​មិន​សូវ​សល់​ប្រាក់​ច្រើន​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត វា​ជា​ដំណាក់​កាល​មួយ​ដែល​យុវជន​នៅ​មាន​បទពិសោធ​ស្តួចស្តើង​ ជា​ពិសេស​លើ​ជំនាញ​​​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​តែម្តង​ សម្រាប់​​គម្រោង​នានា​​នៅ​ថ្ងៃ​ខាងមុខ។

…សាលាអន្តរជាតិលើននីង ផ្តល់​កម្មវិធីសិក្សា​វគ្គ​ពិសេសៗ​​សម្រាប់​ពេល​វិស្សមកាល​​នេះ…

ទោះបី​ជា​យ៉ាង​នេះ​ក្តី ការ​សន្សំ​ប្រាក់​​ទុក ​លោក​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ដាច់ខាត​ក្នុង​ពេល​នេះ​ឲ្យ​បាន​កាន់តែ​ ច្រើន​កាន់តែ​ល្អ​ ព្រោះ​ថា​​ភាព​ធ្វេសប្រហែស​នេះ​នឹង​នាំ​ឲ្យ​លោកអ្នក​មាន​​ភាព​ស្តាយក្រោយ​ មិន​ខាន ត្បិតអី​ជីវិត​នៅ​មាន​ដំណើរ​វែងឆ្ងាយ​ទៅ​មុខ​ទៀត។ ស្រប​ពេល​ដែល​ទំនូល​ខុសត្រូវ​របស់​អ្នក​កាន់តែ​​ធំ​ឡើង​ជា​លំដាប់​ លោក​អ្នក​នៅ​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ និង​​​ចំណាយ​​​​ដូច​ជា ការ​ពង្រីក​អាជីព មុខរបរ​របស់​ខ្លួន គ្រួសារ ឬ ស្ថានភាព​ផ្សេងៗ​ទៀត​ដែល​កើត​ឡើង​ជា​យថាហេតុ។

…មហាសេដ្ឋី​ និង​អ្នក​មាន​​​ ចូលចិត្ត​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍?…

៥) មិន​ឲ្យ​តម្លៃ​ដល់​​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​

លោក​អ្នក​ច្បាស់​ជា​​ធ្លាប់​ឮ​​គេ​និយាយ​ថា “ក្មេង​ឈាម​រាវ​” ជា​ពិសេស​ពី​មនុស្ស​វ័យ​ចំណាស់ ដែល​យល់​ថា យុវជន​​ភាគ​ច្រើន​ធ្វើ​អ្វីៗ​ដោយ​​គ្មាន​ហេតុផល ឬ ឆាប់​ឆេវឆាវ​ ខ្វះ​ការ​ពិចារណា​ឲ្យបាន​ល្អិតល្អន់។ ​នេះ​ពិត​ជា​រឿង​ត្រឹមត្រូវ ហើយ​លោក​អ្នក​អាច​វាស់​ស្ទង់​​ចិត្តសាស្ត្រ​ខ្លួនឯង​បាន​ ពេល​​​ឆ្លងកាត់​ក្នុង​វ័យ​នេះ។ ​មាតា បិតា ឬ អាណាព្យាបាល ​គឺ​ជា​បុគ្គល​ដែល​រង​គ្រោះ​លើ​បញ្ហា​នេះ​​ជាងគេ ដែល​​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​​ល្អ​ប្រសើរ​ជាង​នេះ ត្បិតអី​យុវជន​ប្រព្រឹត្ត​​អំពើ​ឆ្គាំឆ្គង​ច្រើន​ក្នុង​វ័យ​នេះ។

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា យុវជន​​គ្រប់រូប​អាច​ស្គាល់​ខ្លួន​ឯង​ និង យល់​ពី​អារម្មណ៍​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​ដល់​កម្រិត​ណា?​ មាន​យុវជន​មិន​តិច​ទេ ​បាន​​បោះបង់​ និង មិន​ឲ្យ​តម្លៃ​គ្រួសារ ឬ មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​​ព្រោះ​ការ​សម្រេចចិត្ត​​ដ៏​គ្មាន​ហេតុផល​មួយ​ តែ​បាន​​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​ពេល​ដល់​វ័យ​កាន់តែ​ចាស់ ជា​ពិសេស​នៅ​ពេល​ដែល​ក្លាយ​ជា​ឪពុក​ម្តាយ​របស់​គេ។ រឿង​ដែល​ល្អ ​ជៀសវាង​បញ្ហា​នេះ លោកអ្នក​គ្រាន់តែ​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ហេតុផល​បន្តិច ពោល​គឺ​គិត​ឲ្យ​បាន​​ទូលំទូលាយ​មុន​នឹង​​សម្រេចចិត្ត​ធ្វើ​កិច្ចការ​នោះ​ ទើប​លទ្ធផល​​​អាច​ប្រសើរ​ឡើង​​ជាង​នេះ។​

៦) ធ្វើ​ឲ្យ​ជីវិត​​មាន​ភាព​ទុក្ខព្រួយ​ច្រើន

គ្មាន​អ្នកណា​ម្នាក់​នៅ​លើ​លោក​យើង​នេះ​ អាច​គេច​ផុត​ពី​ភាព​ទុក្ខសោក ឬ រឿងរ៉ាវ​លំបាកៗ​ជា​ច្រើន​នោះ​ឡើយ​​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។ ​បើ​មិន​លំបាក​ផ្លូវកាយ ក៏​លំបាក​ផ្លូវ​ចិត្ត​ដែរ។ ទោះបី​ជា​រឿង​​រ៉ាង​ទាំង​នោះ​​ធ្វើ​ឲ្យ​លោក​អ្នក​ខកចិត្ត​​មិន​អាច​​ដូច​ ក្តី​ប្រាថ្នា​របស់​ខ្លួន​យ៉ាង​ណា​ក្តី អ្នក​ត្រូវ​មាន​ហេតុផល និង​ ក្តី​សង្ឃឹម​ដោយ​​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ថា អ្វីៗ​នឹង​មាន​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​​ចាកចេញ​ពី​កន្លែង​នេះ ​បាន​។

…សៀវភៅ​ល្អៗ ទាំង​ ១០ ក្បាល​សម្រាប់​​អ្នក​មាន​មហិច្ឆតា​​ចង់​​វិនិយោគ…

ហេតុដូច្នេះ ចូរ​ញញឹម​ឡើង​ហើយ​​ប្រើ​ខ្សែជីវិត​របស់​អ្នក​ឲ្យ​សប្បាយ​រីករាយ​ឡើង កុំ​​ដាក់ខ្លួន​ឲ្យ​ស្ថិត​នៅ​​ក្រោម​ទាសករ​នៃភាព​ទុក្ខព្រួយ​ឲ្យ​សោះ។ ត្រូវ​​​ធ្វើ​ការងារ​ដែល​មាន​តម្លៃ ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង បង្កើត​ភាព​សប្បាយៗ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ។ អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត និង ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​ថា​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​​អាច​ជួយ​ខ្លួន​ឯង​​បាន ហើយ​ត្រូវ​ខ្សឹប​ប្រាប់​ខ្លួនឯង​​ថា លទ្ធផល​វិជ្ជមាន​មួយ​នឹង​​កើត​ឡើង បើ​អ្នក​បាន​ប្ដេជ្ញា​ចិត្ត​​ថា​នឹង​ធ្វើ​វា​ឲ្យ​បាន​ជោគជ័យ​ហើយ​នោះ៕

Document

Professional Document Translation Services

Taletia best way for Document Translation Services to use professional translation services with guarantee of best match results. Websites, Blogs and any other translations are important to communicating message to peoples in different countries. 10 more words

Services

Araneus Diadematus

08:00 am and my family and friends were getting ready to go to the pool for their morning session of sunbathing. But where was I? I was down in a gully, hunting for lizards and fighting off mosquitoes. 261 more words

Adventure

to clarify and communicate

This blog was created with a goal in mind: to clarify and communicate my stylistic preferences as they relate to fashion.

For starters, this is my first blog and my first attempt at anything seriously fashion-related, but since I have a strong background in design and a good eye for detail, color, and shape, I decided to dive into this head first. 112 more words

Discover

Day 91

Work: 180 min

Fitness: 50 min (600 Squats (!) & Running)

Social: 90 min (Teaching Facilitator session for new international TA’s – met some great people end had really good conversations)

Total: 320 min

The Chronicle

Why Would I Need a Pour-Over Will?

Everyone has heard of the estate planning document called a last will, and many people are well aware of the existence of trusts. You could use a will or a trust to facilitate the transfer of your monetary assets after you pass away. 135 more words