Tags » AUSAID

All good but...

Kosovo 1999.  

In the early days of the crisis I found myself in Skopje the capital of Macedonia. The city had at this point set up several tented  camps for the Kosovars who were fleeing the Serbian onslaught. 1,237 more words

Indian and Australian aid programs to the Pacific: Opportunities for trilateral aid cooperation

India and Australia can work together to address the clear and present danger of climate change in the Pacific Islands through trilateral aid partnerships, writes Hemant Shivakumar… 824 more words

Aid

Who is UK firm Adam Smith International working for in PNG?

PNGExposed

Who is Adam Smith International working for when it writes laws and policies in PNG – the people of PNG or its foreign paymasters? And how much do it’s staff and owners benefit personally? 603 more words

Papua New Guinea

In the name of economic development, facilities in preparation for an envisaged second civil war in Bougainville

Vilia Ngele

Foreign investors. The people of Bougainville must not slumber nor go to sleep! Do not be blindfolded by the so call, ‘economic growth’ as promoted by the president of the autonomous region of Bougainville, Mr. 787 more words

Papua New Guinea

Study in Australia... Sekolah di Australia (part 1)

Tahun 2012, saya mendapat berkat yang sangat luar biasa dari Tuhan.. Dimana saya mendapat beasiswa dari Australia Awards (AusAid) untuk melanjutkan study postgraduate (Master). Jujur saja ini adalah pengalaman sekali seumur hidup yang tidak akan pernah terlupakan dan sangat berkesan!! 783 more words

Ausaid

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង

ប្រភព៖ វិទ្យុអាស៊ីសេរី, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦, ដោយ ហ៊ំ ចំរើន

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​សាទរ​នឹង​ការ​ដោះស្រាយ​នេះ ប៉ុន្តែ​ការ​ប្រជុំ​នេះ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។

ប្រជាពលរដ្ឋ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស លើក​ឡើង​ស្រដៀង​គ្នា​ថា បន្ទាប់​ពី​ការ​ប្រជុំ​នេះ​ទៅ ពួក​គេ​នឹង​រង់ចាំ​មើល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​បន្ត​ទៀត ពីព្រោះ​កន្លង​មក អាជ្ញាធរ​បាន​ត្រឹម​តែ​សន្យា​ខ្យល់​ជាមួយ​ប្រជាពលរដ្ឋ​ទេ។

Railway

ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​គ្មាន​ទំនុក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់

ប្រភព៖​​  វិទ្យុអាស៊ីសេរី, ថ្ងៃទី០៩ ខែ​០២​ ឆ្នាំ២០១៦, ដោយ ខែ សុណង

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ​ជុំវិញ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទៅ​ប្រមូល​ផ្ដុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​គ្នា​ពី​គម្រោង​វិនិយោគ​សាងសង់​នេះ។

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក បាន​ហៅ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ គឺ​ជា​ការ​លួង​ចិត្ត​ពួក​គាត់ ដើម្បី​អនុវត្ត​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន។

ពលរដ្ឋ​រស់នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ភូមិ​២៣ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក លោកស្រី នី សន្ដោស មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ពុំ​មាន​ទំនុក​ចិត្ត​សោះ ពេល​អាជ្ញាធរ​ប្រាប់​ឲ្យ​ពួក​គាត់​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​គ្រា​ដែល​លេច​ឮ​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស ដែល​នឹង​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​ពួក​គាត់៖ «ការ​ពិត​យើង​មិន​ជឿជាក់​លើ​គាត់​ប៉ុន្មាន​ទេ ខ្លាច​គាត់​ថា​ឲ្យ​យើង​រក្សា​ស្ងប់ស្ងាត់​ទៅ ស្រាប់​តែ​គាត់​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​អ្វី​មួយ យើង​ពិបាក​ទុក​ចិត្ត​មែន​ទែន។ កន្លង​មក ឲ្យ​យើង​រក្សា​ភាព​ស្ងប់ស្ងាត់ ចាប់​ផ្ដើម​សកម្មភាព​បណ្ដេញ​ទីណាត់ទីណែង យើង​អត់​មាន​ទំនុក​ចិត្ត​សោះ។ ខ្លាច​តែ​គាត់​ថា​ឲ្យ​យើង​នៅ​ស្ងៀមៗ​អ៊ីចឹង​ណា គាត់​មាន​ផែនការ​របស់​គាត់​ផ្សេង​ទៅ ភាគ​ច្រើន​ធ្លាប់​ឃើញ​តែ​អ៊ីចឹង​ដែរ។ យើង​រក​ទុក​ចិត្ត​គាត់​អត់​បាន»។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​៩ កុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ជា​ធម្មតា ដើម្បី​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​រក​ដំណោះស្រាយ។ លិខិត​ដដែល​បញ្ជាក់​ថា គម្រោង​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ។ រដ្ឋាភិបាល​យល់​ថា គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ជា​ជម្រើស​មួយ​ល្អ​ប្រសើរ​ក្នុង​ការ​សម្រេច​ចិត្ត ព្រោះ​នាំ​មក​ជូន​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​បាន​ល្អ កាត់​បន្ថយ​ការ​កក​ស្ទះ ផ្ដល់​ផល​ប៉ះពាល់​តិចតួច​លើ​បរិស្ថាន និង​សង្គម និង​ផ្ដល់​ប្រយោជន៍​ធំធេង​សម្រាប់​សេដ្ឋកិច្ច​ជាតិ។

រដ្ឋាភិបាល បាន​ឯកភាព​ដាក់​ជូន​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​ការ​វិនិយោគ​សាងសង់​ផ្លូវ​អាកាស​ល្បឿន​លឿន​ពី​ស្ថានីយ​ផ្លូវ​ដែក​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ គម្រោង​នេះ នឹង​ត្រូវ​សាងសង់​លើ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នេះ សង្គម​ស៊ីវិល​ដែល​បាន​តាម​ដាន​រឿង​នេះ វាយ​តម្លៃ​ថា មាន​ពលរដ្ឋ​មិន​តិច​ជាង ២​ពាន់​គ្រួសារ អាច​នឹង​រង​ផល​ប៉ះពាល់។

នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម ថ្លែង​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ប្រញាប់​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ ដើម្បី​ជជែក​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់ ពី​ជំហរ​ទាំង​សង​ខាង ទើប​ឆាប់​មាន​ដំណោះស្រាយ​ល្អ៖ «ក្រសួង​គួរ​តែ​អញ្ជើញ​សហគមន៍ ដើម្បី​ទៅ​ពិភាក្សា ហើយ​និង​បង្ហាញ​គាត់​ឲ្យ​បាន​ជាក់លាក់​ច្រើន​ជាង​ហ្នឹង ព្រោះ​ថា​កន្លង​មក គាត់​ច្រើន​តែ​ធ្វើ​ការ​ប្រមូល​ផ្ដុំ​នៅ​មុខ​ក្រសួង​ហ្នឹង បាន​ចេញ​មក​សន្យា​ម្ដង​ហើយ​ថា គាត់​នឹង​បើក​វេទិកា​សាធារណៈ។ តែ​ឥឡូវ​ក្រសួង​បាន​ចេញ​លិខិត​ហ្នឹង​ហាក់​ដូច​វា​ផ្ទុយ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​កាល​ពី​ថ្ងៃ​មុន។ ដូច្នេះ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ហើយ​ឲ្យ​មាន​ការ​ជឿជាក់​ពី​ប្រជាពលរដ្ឋ ក្រសួង​គួរ​តែ​កោះ​អញ្ជើញ​គាត់​ទៅ​ធ្វើ​ការ​ពិភាក្សា ហើយ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ដាន​ទាំងអស់​គ្នា ខណៈ​ដែល​ការ​សិក្សា​មាន​ដំណើរ​ល្អ​ទៅ​មុខ​អ៊ីចឹង និង​អញ្ជើញ​គាត់​ដើម្បី​ធ្វើ​វេទិកា​សាធារណៈ»។

ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ដែរ​ថា នៅ​ពេល​ដែល​មាន​ការ​សម្រេច​ពី​រដ្ឋាភិបាល ក្នុង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ពីរ​ដែល​បាន​ស្នើសុំ​វិនិយោគ ក្រសួង​សាធារណការ នឹង​រៀបចំ​វេទិកា​នៅ​នឹង​កន្លែង និង​ធ្វើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​រួច​រាល់​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​គម្រោង​ដំណើរ​ការ​សាងសង់៕

Railway