Tags » Bokator

El último maestro bokator mantiene vivo el arte marcial tradicional camboyano

Phnom Penh (07/12/2008). A pesar de que en Camboya el boxeo levanta pasiones y que el orgullo nacional se cimienta en el belicoso reino de Angkor, la mayoría de camboyanos ignora la existencia de un arte marcial autóctona del país sin el cual no se entendería ni su pasatiempo favorito ni su pasado glorioso. 607 more words

Cambodja

ដើមកំណើត ក្បាច់គុន​បុរាណ​ខ្មែរ ល្បុក្កតោ

ប្រវត្តិសាស្ត្រ និង ស្រាវជ្រាវ ក្បាច់គុន​បុរាណ​ខ្មែរ ល្បុក្កតោ មានកំណើត​ពី​ណា​និង​ពី​ឆ្នាំ​ណា​មក​ដែរ ?
​សិល្បៈ​នៃ​ការធ្វើ​សឹកសង្គ្រាម ត្រូវបាន​គេ​ដឹងថា​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ មកហើយ​។ ដោយមាន​ភស្តុតាង​ជាច្រើន បានបញ្ជាក់​បាន​តាមរ​យៈ​រូបចម្លាក់​នៅ​ប្រាសាទ​អង្គ​វត្ត​។ ក្បាច់គុន​បុរាណ​ខ្មែរ មាន​ច្រើន​ប្រភេទ ដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណ​ដំបង​វែង និង​ក្បាច់គុណ ជាច្រើន​ទៀត​។​
​ក្បាច់គុន​ល្បុក្កតោ (Khmer Bokator) គឺជា​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ ដែលមាន​ស្នៀត​ក្បាច់គុន​ប្រយុទ្ធ​ដោយ​ប្រើ​ដៃ ជា​ចំបង ព្រមទាំង​បច្ចេកទេស​នៅលើ​ដី និង​អាវុធ​ជាដើម​។ ល្បុក្កតោ គឺជា​ក្បាច់គុន​បុរាណ​ខ្មែរ​ដំបូង​គេ ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ប្រយុទ្ធ នឹង​សត្រូវ ក្នុង​កំឡុង​សម័យអង្គរ​។ អ្នក​ហាត់​ក្បាច់គុន​នេះ ត្រូវតែ​ហ្វឹកហាត់​ដោយរ​ប្រើ​ជង្គង់ កែង ដៃ ជើង និង​ក្បាល​ផងដែរ ហើយ​ដំបង​ខ្លី​ជាធម្មតា ត្រូវបាន​គេ​ប្រើប្រាស់​ជា​អាវុធ​។​
​បោកចំបាប់ គឺជា​កីឡា​ខ្មែរ​មួយ​ដែល​កីឡាករ ទាំងពីរ​ត្រូវ​ព្យាយាម​បោក​គ្នា​ទៅវិញទៅមក​ឲ្យ​ដួល​ទៅនឹង​ដី ហើយ​ការប្រកួត​មាន​បី​ទឹក​។ អ្នកបោក​ចំបាប់​ត្រូវ​សម្តែង​ក្បាច់​រាំ បោកចំបាប់​មុនពេល​ប្រកួត​។ កីឡាករ​បោកចំបាប់ អ្នក​ដែល​ឈ្នះ​ការប្រកួត​លុះត្រាតែ​ឈ្នះ​ពីរ​ទឹក ក្នុងចំណោម​បី​ទឹក​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​កីឡាករ​បោកចំបាប់​ត្រូវបាន​គេ​តម្រូវ​ឲ្យ​ប្រកួត​រហូតដល់​ចប់​ទឹក​នីមួយៗ​។ យ៉ាងណាមិញ ជា​ប្រពៃណី​ការប្រកួត​កីឡា​បោកចំបាប់ គេ​តែងតែ​ទូងស្គរ​ពីរ ដែល​ត្រូវបាន​គេ​ស្គាល់​ថា “​ស្គរ​ញី និង ស្គរ​ឈ្មោល​”​។ ការប្រកួត​ជា​ប្រពៃណី ត្រូវបាន​គេ​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ក្នុងអំឡុងពេល​ចូលឆ្នាំ​ខែ្មរ និង​នៅ​ថ្ងៃ​ឈប់សម្រាក​ផ្សេងទៀត​របស់​ប្រទេស​កម្ពុជា​។​
​ក្បាច់​គុនដំបង​វែង ក្បាច់​គុនដំបង​វែង គឺជា​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ​យើង ដែលមាន​ស្នៀតគុន​ទាក់ទង​នឹង​ការប្រើ​ដំបង​វែង​។ ជា​ប្រពៃណី ក្បាច់គុន​នេះ​ត្រូវបាន​ដូនតា​ខ្មែរ​ប្រើ​ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ​ក្នុង​ការពារ​ភូមិ​ស្រុក​និង​ប្រទេស​របស់ខ្លួន​។ នៅពេល​បច្ចុប្បន្ន ក្បាច់គុន​នេះ​បានក្លាយ​ជាទី​ពេញនិយម​ជាពិសេស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​បាន​ហាត់រៀន​នៅតាម ក្លឹប​នានា​ក្នុងប្រទេស​។​
​ប្រដាល់សេរី (Khmer Pradal Serey) គឺជា​ក្បាច់គុន​ប្រដាល់​មួយបែប​របស់​ដូនតា​ខ្មែរ​យើង​។ ការប្រកួត​ប្រដាល់​ត្រូវបាន គេ​រៀបចំឡើង​នៅលើ​សង្វៀន ហើយ​មាន​ចំនួន​ប្រាំ​ទឹក ព្រមទាំង​មួយ​ទឹកៗ​មានការ​សម្រាក​រយៈ ពេល ១​នាទី ឬ​២​នាទី​។ មុនពេល​ប្រកួត អ្នក​ប្រដាល់​ទាំងពីរ ត្រូវ​សម្តែង​នូវ​ការ​បួងសួង​រំឭក​គុណ ដែល​ត្រូវបាន​គេ​ដឹងថា​ជា​រំឭក​គុណគ្រូ ព្រមទាំង​មាន​ភ្លេង​ប្រពៃណី​ប្រគុំ​ក្នុងពេល​ប្រកួត​ផងដែរ​។ ឧបករណ៍​ភ្លេង ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ដូចជា​ស្គរ​យោល ស្រឡៃ (​ឧបករណ៍​មួយ​ស្រដៀង​ខ្លុយ​) និង​ឈឹង​។ អ្នក​ប្រដាល់ ត្រូវបាន​គេ​តម្រូវ​ឲ្យ​ពាក់​ហ្គ​ង់ និង ខោខ្លី​ប៉ុណ្ណោះ​។
ចំណែកឯ​ការទទួល​ជ័យជម្នះ​វិញ ត្រូវបាន​គេ​វិនិច្ឆ័យ​នៅពេលដែល​អ្នក​ប្រដាល់​ម្ខាង​វាយ​ទៅលើ​អ្នក​ប្រដាល់​ម្ខាង​ទៀត​ឲ្យ​ដួល ឬ​សន្លប់ ឬក៏​ត្រូវ​អាជ្ញាកណ្តាល រាប់​រហូតដល់​១០ ហើយក៏​អ្នក​ប្រដាល់ ដែល​ត្រូវគេ​វាយ​នោះ​នៅតែ​គ្មាន​លទ្ធភាព​ប្រយុទ្ធ​បាន​។ ឬក៏​ករណី​មួយទៀត អ្នក​ប្រដាល់​ទាំងពីរ ត្រូវ​តស៊ូ​ប្រកួត នឹង​គ្នា​រហូតដល់​ចប់​ទឹក ហើយ​លទ្ធផល​ឈ្នះ​ចាញ់ គឺ​អាស្រ័យ​លើ​ចៅក្រម ជា​អ្នក​ដាក់ពិន្ទុ​ឲ្យ ហើយ​បើ អ្នក​ប្រដាល់​ទាំងពីរ​ទទួល​ពិន្ទុ​ស្មើគ្នា គឺ​ពួកគេ​ទាំងពីរ​ប្រកួត​ស្មើគ្នា​។​
​គួរ​បញ្ជាក់ដែរថា ខ្មែរ​យើង​មិន​ត្រឹម​តែមាន​ក្បាច់គុន​ល្បុ​ក្ត​តោ បោកចំបាប់ និង​ប្រដាល់សេរី​ប៉ុណ្ណឹង​ទេ នៅសល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជាច្រើន​ទៀត មានដូចជា​ដំបង ខ្លាក្រាប និង​ក្បាច់គុន​ជាច្រើន​ប្រភេទ​ទៀត ដែល​បាន​បន្សល់ទុក​ពី​ដូនតា ដែលមាន​តឹកតាង​នៅតាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា ជាច្រើន​។ ដូច្នេះ សង្ឃឹមថា​កូន​ខ្មែរ​អាច​យល់ដឹង និង​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ត​រៀងរហូត​ទៅ​៕


អត្ថបទនិងរូបភាពពី៖

Travelogue