Tags » Khmer History

ប្រវត្តិសាស្ត្រខ្មែរ

ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពី​សហវត្សទី៥ មុនគ.ស.មកម៉្លេះ។ នគរភ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរវ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិច។ កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិនដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌មួយ ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។ អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។

សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។ ការវាយប្រហារ និងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំងប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាមដល់រាជវង្ស។ ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និង ព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន

ការមកដល់នៃពួកមហាអំណាចអាណានិគមអឺរ៉ុបក្នុងសតវត្សទី១៩ ដែលជាមហាអំណាចប្រកបដោយមហិច្ឆិតា និងមានឧត្តមភាពខាងបច្ចេកវិទ្យា នាពេលក្រោយមក មានគោលនយោបាយពិតចង់គ្រប់គ្រងពិភពលោកដោយបញ្ចប់នូវពួកសក្ដិភូមិក្នុងតំបន់ ហើយខណៈនោះ សៀម/ថៃ ទោះបីយ៉ាងណាក៏បានបន្ទន់ឥរិយាបថ និង ដកថយ ដើម្បីឱ្យរួចផុតពីនយោបាយអាណានិគមកិច្ចហើយក្លាយខ្លួនជារដ្ឋទ្រនាប់ រីឯវៀតណាម/ដាយណាមត្រូវបានក្លាយជាចំណុចប្រសព្វនៃមហិច្ឆតាខាងអាណានិគមនិយមបារាំង។ កម្ពុជា ទោះបីជាយ៉ាងណាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទេ តែក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនផងដែរ ជាអង្គភាពមួយដែលគេទទួលស្គាល់ និងមានសមត្ថភាពបន្ត និង អះអាងអត្តសញ្ញាណ និង បូរណភាពរបស់ខ្លួនកម្ពុជាក៏បានឈានចូលទៅក្នុងទំនើបភាព។ បន្ទាប់ពីការសុខស្ងប់ក្នុងអាណានិគមរយៈពេល៨០ឆ្នាំមក ឧបការណ៍រយៈពេលខ្លីនៃការកាន់កាប់របស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី២ ដែលបានមកព្រមគ្នាជាមួយការប្រគល់អំណាចទៅព្រះបាទសីហនុគឺជាការបើកឆាកជំនួសឱ្យដំណើរមិនអាចបកក្រោយវិញឈានចូលទៅកាន់សម័យកាលនៃប្រវត្តិសាស្ត្រខ្មែររំដោះខ្លួនពីនឹមអាណានិគម និងឆ្ពោះទៅកាន់សម័យកាលប្រវត្តិសាស្ត្រខ្មែរទំនើប។ ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-៧០) មានឯករាជ្យចាប់ពីឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះសីហនុ បានពុះពាររក្សាខ្លួនឱ្យស្ថិតនៅក្នុងអព្យាក្រឹត្យក្នុងពិភពលោកមួយដែលបានកំណត់ដោយអក្ខោសានកម្មនៃពួកមហាអំណាចនយស្តិ (នុយក្លេអ៊ែរ) ស.រ.អា. និង សហភាពសូវៀត។ ខណៈនោះសង្គ្រាមឥណ្ឌូចិនរឹតតែរីករាលដាលធំឡើងៗ កម្ពុជាបានប្រែឈ្មោះជាសាធារណរដ្ឋខ្មែរដែលជារដ្ឋជាប់ពាក់ព័ន្ធក្នុងសង្គ្រាម កើតចេញមកដោយហេតុមួយក្នុងហេតុផលជាច្រើនដែលកើតឡើងនៅឆ្នាំ១៩៧០ លទ្ធផលផ្សេងមួយទៀតគឺជាសង្គ្រាមរដ្ឋប្បវេណី (សង្គ្រាមគ្នាឯង)។ សង្គ្រាមវៀតណាមបានរីករាលដាលចូលមកកម្ពុជា ហើយបណ្ដាលឱ្យមានការងើបឡើងនៃពួកខ្មែរក្រហម ពួកគេដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ និងបានបន្តយុទ្ធនាការកាប់សំលាប់មនុស្សជាច្រើន។ ស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម កម្ពុជាបានស្ថិតនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុត កម្ពុជាប្រជាធិបតេយ្យក៏ជា អង្គហេតុបង្កឱ្យមានការកាន់កាប់របស់វៀតណាមយ៉ាងយូរនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាជ្ញាធរស.ប. ក៏បានធ្វើដំណើរឆ្ពោះទៅដល់សម័យកាលកម្ពុជាទំនើបចាប់តាំងពីឆ្នាំ១៩៩៣រៀងមក ហើយប្រទេសនេះបានស្គាល់នូវភាពរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ជាពេលដែលកសាងប្រទេសឡើងវិញពីសង្គ្រាមរដ្ឋប្បវេណីជាច្រើនទសវត្សកន្លងមកដែរ។

ប្រវត្តិសាស្រ្តខ្មែរ

32. ការ​ដាក់​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​នៅ​ឆ្នាំ១៨៦៣

ព្រះបាទនរោត្តម ដែលបានចុះហត្ថលេខាដាក់កម្ពុជា ក្រោមអាណាព្យាបាលបារាំង នៅឆ្នាំ១៨៦៣
ថតកម្មវិធីនេះទុក

ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរ ដែលធ្លាប់តែជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះទន់ខ្សោយឥតឈប់ ហើយដែនដីក៏ចេះតែរួញតូចទៅៗ ដោយសារតែការលេបត្របាក់ពីប្រទេសជិតខាង គឺសៀម នៅខាងលិច និងអាណ្ណាម នៅខាងកើត។ មិនតែប៉ុណ្ណោះ ទឹកដីដែលនៅសេសសល់របស់នគរខ្មែរ ក៏មិនមានឯករាជ្យពេញលេញនោះដែរ ដោយត្រូវសៀម និងអាណ្ណាមផ្លាស់គ្នាគ្រប់គ្រងជានគរចំណុះម្តងម្នាក់ៗ ស្ទើរតែជាប់ជាប្រចាំ។

នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម ដែលបានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម ពីនគរខ្មែររួចទៅហើយ ដោយថែមទាំងបានត្រួតត្រាស្តេចខ្មែរជានគរចំណុះថែមទៀត ប៉ុន្តែ នៅមិនអស់ចិត្ត ក៏មានគម្រោងចង់យកកាត់យកនគរខ្មែរទាំងមូលយកទៅធ្វើជាទឹកដី ខ្លួនឯង។

World History

21. សំណុំរឿង​ព្រះវិហារ​នៅ​តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២

ទង់ជាតិកម្ពុជាដោយនៅលើប្រាសាទព្រះវិហារ ©Reuters

ថតកម្មវិធីនេះទុក

ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ ។

បណ្តឹងរបស់កម្ពុជាទៅតុលាការក្រុងឡាអេ

ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ មិនអាចរកដំណោះស្រាយបាន កម្ពុជាក៏បានងាកទៅរកយន្តការតុលាការវិញម្តង។ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ មកឲ្យកម្ពុជា និងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ។

នៅថ្ងៃទី៨ ធ្នូ ឆ្នាំ១៩៥៩ តុលាការបានចេញដីកាបង្គាប់ 14 more words

World History

15. អរិយធម៌​អាស៊ីអាគ្នេយ៍៖ ប្រជាជាតិ​នៅ​ជុំវិញ​អាណាចក្រ​ខ្មែរ

ផែនទីនៃអាស៊ីអាគ្នេយ៍ ក្នុងអំឡុងសតវត្សរ៍ទី១០

ថតកម្មវិធីនេះទុក

នៅចន្លោះសតវត្សរ៍ទី៩ ដល់ពាក់កណ្តាលសតវត្សរ៍ទី១៥គ.ស អាណាចក្រខ្មែរ គឺជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកាន់កាប់ទឹកដីយ៉ាងធំ គ្របដណ្តប់លើទឹកដីនៃប្រទេសកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។

ចម្ប៉ា

នៅខាងកើតអាណាចក្រខ្មែរ គេឃើញមានពួកចាម នៅនគរចម្ប៉ា។ ពួកចាមមានដើមកំណើតមកពីម៉ាឡេស៊ី (មកពីកោះស៊ូម៉ាត្រា ឬជ្វា) ហើយបានមកតាំងទីលំនៅ នៅតាមបណ្តោយឆ្នេរប៉ែកខាងកើតឥណ្ឌូចិន និងបានបង្កើតទៅជារដ្ឋមួយឡើង នៅចន្លោះសតវត្សរ៍ទី២ ទៅសតវត្សរ៍ទី១ មុនគ.ស។ នគរចម្ប៉ាបានចាប់កំណើតមុននគរភ្នំ ឬហ៊្វូណនទៅទៀត ក៏ប៉ុន្តែ គិតចាប់ពីសតវត្សរ៍ទី៣មក នគរចម្ប៉ាមានការរីកចម្រើនខ្សោយជាងនគរហ៊្វូណន ជាពិសេស ខាងបច្ចេកទេសក្នុងការធ្វើសឹកសង្រ្គាម។ នគរចម្ប៉ា និងនគរខ្មែរ គឺជាគូប្រជែងនឹងគ្នា ហើយតែងតែធ្វើសង្រ្គាមនឹងគ្នាជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាមធំជាងគេ ដែលកំណត់ជោគវាសនា និងកែប្រែប្រវត្តិសាស្រ្តរបស់ពួកចាម គឺសង្រ្គាមទល់នឹង នគរអាណ្ណាម ឬដាយវៀត។

World History

14. អរិយធម៌​អាស៊ីអាគ្នេយ៍៖ ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ

ប្រាសាទអង្គរវត្ត ដែលជាកេរមរតកនៃអាណាចក្រខ្មែរ ក្នុងយុគសម័យរុងរឿង

ថតកម្មវិធីនេះទុក

នៅក្នុងអំឡុងសតវត្សរ៍ទី៩ នៅក្នុងពេលដែលអឺរ៉ុបកំពុងឆ្លងកាត់នូវយុគខ្មៅងងឹត ក្រោយការដួលរលំនៃចក្រភពរ៉ូម ហើយចក្រភពអារ៉ាប់កំពុងស្គាល់ភាពរុងរឿង វាតទីកាន់កាប់ទឹកដីនៅប៉ែកខាងត្បូង និងខាងកើតនៃតំបន់មេឌីទែរ៉ាណេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯណោះវិញ អាណាចក្រមួយក៏កំពុងតែងើបឡើង និងស្គាល់ភាពរុងរឿងខ្លាំងដែរ នោះគឺ អាណាចក្រខ្មែរ។

តាមរយៈការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថា នៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានមនុស្សរស់នៅដើមដំបូង តាំងពីប្រមាណជា ៤២០០ឆ្នាំមុនគ.ស ពោលគឺ ប្រមាណជាជាង ៦ពាន់ឆ្នាំមុនសម័យកាលបច្ចុប្បន្ន។ ប្រជាជននៅតំបន់នេះបានចាប់ផ្តើមងាកចេញពីការរស់នៅបែបបុរេប្រវត្តិ មកចាប់ប្រកបរបរកសិកម្ម រួចហើយបន្តិចម្តងបានបង្កើតទៅជារដ្ឋមួយឡើង នៅអំឡុងសតវត្សរ៍ទី១គ.ស គឺនគរគោកធ្លក (ឬនគរភ្នំ ) ដែលក្នុងឯកសារចិនហៅក្លាយមកជា “ហ៊្វូណន”។

World History