Tags » Open Eyes

Time For Life Update!

Hello my fab readers! Figured I’d do a small life update post again! Let’s see whats new in my world this time around.

Well in my professional work life I’ve been challenged once again! 330 more words

Bright Angel

Down into the depths
Of this world
Of my spirit
Plunged the Bright Angel

Bringing light
To darkness
Bringing purpose
To doubt
Bringing meaning
To listlessness 98 more words

Photography

បើកចក្ខុ

ភ្នែកជារបស់សំខាន់ខ្លាំងសម្រាប់ចាប់រូបភាព ហើយបញ្ជូនរូបភាពទៅប្រព័ន្ធប្រសាទ។ មិនត្រឹមតែសំខាន់ត្រឹមផ្នែកជីវសាស្ត្រទេ តែក្នុងវប្បធម៌ជំនឿខ្មែរក្តី សាសន៍ផ្សេងៗក្តីគិតប្រៀបប្រដូចភ្នែកទៅនឹងជីវិត។ កាលណាមនុស្សស្លាប់ដោយមិនអស់ចិត្ត ឬនៅមានរឿងរ៉ាវមិនទាន់ដោះស្រាយហើយ តែបែរជាស្លាប់ទៅមុន អ្នកនៅរស់តែងសួរគ្នាថា «អ្នកនេះ ឬអ្នកនោះស្លាប់ទៅបិទភ្នែកជិតទេ?» ដូចនឹងពាក្យថា តើអ្នកស្លាប់បានស្ងប់ចិត្តទេ? ដូច្នោះដែរ។ ត្រង់ចំណុចនេះធ្វើឲ្យយើងយល់បានថា គេយកពាក្យថា «បិទភ្នែក» មកប្រដូចនឹងការស្លាប់។ ន័យចង់បង្ហាញទីនេះគឺ «ស្លាប់ = ងងិត, កើត = ភ្លឺ»។

បើយើងពិនិត្យមើលលើកិច្ចពិធីមួយចំនួនក្នុងដំណាក់កាលមួយនៃពិធីឆ្លងវ័យរបស់មនុស្ស នាពេលដែលទើបតែកើតបានប៉ុន្មានថ្ងៃ គេត្រូវធ្វើពិធីកាត់សក់បង្កក់ឆ្មប ហើយឆ្មបក៏ធ្វើកិច្ចបើកភ្នែកឲ្យក្មេងទើបនឹងកើតនោះនាថ្ងៃនេះដែរ។ ហាក់ដូចក្មេងដែលទើបនឹងកើតមកពុំទាន់មានលក្ខណៈជាមនុស្សមានជីវិតពេញលេញនៅឡើយ។ ប៉ុន្តែឆ្លងកាត់កិច្ចនេះហើយ ក្មេងនោះនឹងក្លាយជាមនុស្សម្នាក្នុងសង្គម (សូមអាន ដំណើរជីវិតមនុស្សខ្មែរ៖ មើលតាមពិធីឆ្លងវ័យ)។ ចំណែកពេលដែលស្លាប់វិញ នៅដំណាក់កាលបូជាសពរួចហើយ គេត្រូវធ្វើកិច្ចប្រែរូប(សូមអានអត្ថបទ«ចាប់ជាតិ»លេខរៀងទី៥៦ ជំពូកទី២)។ សង្ខេបខ្លីថា ប្រែរូបឲ្យបុគ្គលនោះបានទៅចាប់កំណើតជារូបថ្មីនៅទីស្ថានថ្មី ត្បិតរូបចាស់នោះស្លាប់ទៅហើយ។

ពេលប្រែរូបនោះ អាចារ្យសូន្យរូបកំទេចកំទីទាំងនោះឲ្យចេញរូបរាងជាមនុស្ស ហើយយកចិញ្ជៀនមកដាក់ត្រង់ភ្នែកទាំងពីរ ម្ខាងមួយ និងដាក់ត្រង់ផ្ចិត រួចហើយយកអង្គុញ២គ្រាប់ដាក់នៅជង្គង់ទាំង២។ អ្វីដែលយើងគួរចាប់អារម្មណ៍ទីនេះ គឺរូបដែលទើបនឹងប្រែរួចត្រូវមានភ្នែកជាចាំបាច់(រូបទី១-២)។

សូម្បីរបស់ជាវត្ថុសម្រាប់ប្រើខ្លះក៏ត្រូវធ្វើកិច្ចបើកព្រះនេត្រសិនដែរ។ ទូកប្រណាំងនីមួយៗតែងតែមានបារមីកាន់។ ប៉ុន្តែមុននឹងអញ្ជើញបារមីឲ្យទៅកាន់ ត្រូវឆ្លងកាត់កិច្ចបើកព្រះនេត្រដូចគ្នា។ ទង់ក៏ដូច្នេះដែរ កាលណាគេធ្វើទង់មួយរួចហើយ គេត្រូវធ្វើកិច្ចបើកព្រះនេត្រទង់។ រួចប្រើប្រាស់ចាប់ពីពេលបើកនោះរួចហើយ។ ចំណែកឯបដិមាដែលទើបនឹងធ្វើរួច យើងត្រួវធ្វើកិច្ចបើកព្រះនេត្រជាចាំបាច់សម្រាប់ជាការចាប់ផ្តើមនៃពិធីអភិសេកប្រតិមា បន្ទាប់ពីប្រុងពាលី។ ក្នុងប្រព័ន្ធជំនឿ ព្រះដែលសាងហើយ គេត្រូវធ្វើពិធីអភិសេកជាមុនសិន ទើបយកមកថ្វាយបង្គំគោរពបូជា។ ពុំនេះទេ រូបព្រះនោះគ្រាន់តែជារបស់ធម្មតា។ ហេតុនេះទើបតម្រូវធ្វើពិធីអភិសេកព្រះដើម្បីប្តូរពីធម្មតាទៅជាពិសិដ្ឋ។ ពោលគឺ ធ្វើកិច្ចបើកព្រះនេត្រដើម្បីឲ្យរូបនោះមានជីវិត (សូមអានអត្ថបទ«ទៀន» លេខរៀងទី៣១ ជំពូកទី១)។ ប្រពៃណីបែបនេះមានយូរណាស់ហើយ ហោចណាស់ដូចមានបង្ហាញនៅក្នុងសិលាចារឹកព្រះខ័ន(K.908)ក្នុងរាជ្យព្រះបាទជ័យវម៌្មនទី៧ថា ព្រះបាទជ័យវម៌្មនសាងរូបបិតាព្រះអង្គក្នុងរូបភាពជាព្រះលោកកេស្វរ រួចហើយធ្វើពិធីបើកព្រះនេត្រ (ត្រូវនឹងពាក្យសំស្ក្រិតថា ឧទមីលយត) និងតម្កល់នៅប្រាសាទព្រះខ័ន។

សព្វថ្ងៃ ពិធីអភិសេកព្រះច្រើនតែធ្វើភ្ជាប់នឹងពិធីបុណ្យសព ឬចម្រើនអាយុ។ ប្រការនេះក៏ព្រោះតែពិធីទាំងនេះទាក់ទងខ្លាំងនឹងស្លាប់-កើត ពោលគឺ ស្លាប់ហើយ កើតឡើងវិញ។ ពិធីអភិសេកច្រើនចាប់ផ្តើមធ្វើនៅពេលល្ងាច ហើយបញ្ចប់នៅពេលព្រលឹមស្រាងៗ នាពេលថ្ងៃរះមិនទាន់ច្បាស់នៅឡើយ។ ពោលគឺ ជាពេលអន្តរកាលពីងងឹតទៅភ្លឺ។ ទីនេះ យើងអាចពិចារណាពាក្យចាស់ៗតែងនិយាយដាក់អ្នកមានអាយុតិចជាងថា «ឯងឃើញពន្លឺថ្ងៃក្រោយអញ» គឺប្រដូចនឹងពាក្យថា«ឯងកើតក្រោយអញ»។ រូបទី៣គឺ អាចារ្យម្នាក់កំពុងធ្វើកិច្ចបើកព្រះនេត្រព្រះ ដែលធ្វើភ្ជាប់នឹងពិធីបុណ្យសពនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខាងជើងបារាយណ៍ទឹកថ្លា និងរូបទី៤ជាកិច្ចបើកព្រះនេត្រព្រះដែរធ្វើនៅភូមិនគរក្រៅ ខាងជើងកំពែងអង្គរធំ។ ដូចបានជម្រាបពីខាងដើម កិច្ចបើកព្រះនេត្រព្រះត្រូវធ្វើនៅពេលល្ងាច ហើយមុនគេបង្អស់នៃពិធីអភិសេកព្រះ ដោយមានអាចារ្យម្នាក់ទទួលផ្តាច់មុខធ្វើពិធីនេះ។ អាចារ្យនោះអង្គុយទល់មុខពុទ្ធរូបដែលត្រូវអភិសេក ហើយធ្វើជាយកខ្មៅដៃមកគូសវង់ និងយកកន្ត្រៃមកកាត់ព្រះកេស បន្ទាប់មកយកធ្យូងរមៀតមកវាសវង់ព្រះនេត្រ និងព្រះភក្ត្រ។ល។ ហាក់បីដូចកំពុងប្រឌិតមុខមនុស្សម្នាក់ឡើងមក ហើយដែលត្រូវធ្វើពីផ្នែកខាងលើនៃរាងកាយមកវិញ។ អ្វីដែលខ្ញុំសង្កេតឃើញនៅទីនេះ គឺព្រះនេត្រដែលត្រូវគិតគូររៀបចំមុនគេ។

ភ្នែកសំខាន់ស្នើជីវិត ដូច្នេះហើយទើបជួនកាលយើងឃើញថា ភ្នែកតំណាងឲ្យកាយទាំងមូលផងដូចបង្ហាញក្នុងសិលាចារឹកវត្តបាសែត(K.207) ចារឹកនៅគ.ស១០៤២ថា

«[…]រ ស្រេច ទេប ស្យង ត ឝបថ នុ វ្រះ (២៩)ឝ្រី្យ វ្នេក និ ត កម្រតេងជគត វទ្ធប្រតិជ្ញា រោះហ នេះហ នា ភូមិ នេះហ[…]»

ប្រែថា «រួចស្រេចទើបស្បថនូវមុខព្រះស្រីភ្នែកនៃព្រះវទ្ធប្រតិជ្ញានេះនៅភូមិនេះ»។ សង្ខេបខ្លីថា មានមន្ត្រីម្នាក់នៅតំបន់ផលប្រិយបានទិញដីដើម្បីធ្វើអាសនព្រះ(ប្រាសាទ?) ហើយឲ្យគ្រួសារម្ចាស់ដីនោះស្បថថា ធ្វើជាក្ញុំបម្រើទីនោះរហូត(?) ទោះបីសាច់ញាតិជំនាន់ណា ទោះបីរាជក្សត្រអង្គណាក្រោយៗទៀតក៏ដោយ។ ក្នុងសិលាចារឹកនេះ យើងឃើញគេប្រើពាក្យ«វ្រះឝ្រីវ្នេក»ដែលសព្វថ្ងៃក្លាយមកជា«ប្រស្រីភ្នែក»។ ត្បិតអក្សរ«វ»ពីបុរាណវិវត្តទៅជា«ព,ភ» ចំណែកឯ«ព្រះ»វិវត្តទៅជា«ព្រ,ប្រ»។ ក្នុងភាសាខ្មែរបុរាណ ពាក្យថា«វ្នេក»អាចមានន័យផ្សេងដូចជា នៅចំពោះមុខ នៅខាងមុខ ពេលខាងមុខ។ គួរឲ្យពិចារណាណាស់ នៅខេត្តបន្ទាយមានជ័យមានស្រុកមួយឈ្មោះថា ព្រះនេត្រព្រះ។

យើងគួរពិចារណាតទៅទៀតអំពី«បើកទិព្វចក្ខុ»។ កាលណាដល់ពេលប្រលង ហើយបេក្ខជននោះលួចមើលឯកសារដើម្បីចម្លង គេហៅអំពើនេះថា បើកចក្ខុ អានថា «បើកចាក់»។ ខ្ញុំយល់ថា ពាក្យនេះកាត់ខ្លីមកពីពាក្យ«បើកទិព្វចក្ខុ» អានថា«បើកទិបចាក់» ត្បិតស្រះខ្លី («អ»,«ុ»,«ិ»)នៅចុងក្រោយខ្មែរមិនដែលអានទេ (សូមអាន «ចាក់ ចក្ខុ ចក្រ» ក្នុងលេខរៀងទី៣៥ ជំពូកទី៦)។ ម្យ៉ាងការដែលគេហៅសកម្មភាពនេះថា បើកចក្ខុ ប្រហែលជាទាក់ទងនឹងការមើលអ្វីមួយដែលពុំស្ថិតក្នុងបរិបទធម្មតា។ មិនធម្មតា ព្រោះតាមធម្មតាការប្រលងពុំអាចបើកមើលសំណៅឯកសារបានទេ។ ឧទាហរណ៍ ថ្ងៃមួយ ព្រះឥន្ទបើកទិព្វចក្ខុមកឃើញចៅកំជិលខ្សាច់ពូនភ្នំខ្សាច់។ គឺថាបើព្រះឥន្ទ្រចង់មើលមកដីទាល់តែបើកទិព្វចក្ខុ។

Culture

My Eyes Are Open

Photo: Pinterest

No longer do I travel slowly into the epitome of my mapped out future ,
As I ride the tidal waves, I imagine the greatness that lies ahead, 57 more words

Wordpress

2 Kings 6:17 Open Eyes

And Elisha prayed, “Open his eyes, LORD, so that he may see.” Then the LORD opened the servant’s eyes, and he looked and saw the hills full of horses and chariots of fire all around Elisha. 408 more words

Bible

Homelessness 

This week we went to a local supermarket for lunch, had the usual chips and a drink ( chips are the only allergy friendly thing we can all eat there but the kids all love it) we did a little shopping then went outside to meet the boys grandma. 230 more words

can't hear

Because you see, and what you see you believe

more than all the words, all the explanations, all the reasons and justifications.

I get that you think that those are all just hot air. 35 more words

Social