Tags » Phnom Penh Post

Network bust doesn’t stop logging

 by Phak Seangly, Mon, 20 April 2015

Villagers in Ratanakkiri’s O’Yadav district last week seized several logs of illegal timber, ending what they said had been a lull in illegal logging since the arrests of two officials accused of colluding with loggers. 136 more words

Phnom Penh Post

Boeung Kak protesters freed but defiant

Khouth Sophak Chakrya, Mon, 13 April 2015

Five months behind bars has done nothing to deter Phnom Penh’s Boeung Kak activists from taking their demands to the streets. 657 more words

ការតវ៉ាដីធ្លា បឹងកក់

សកម្មជន​បឹងកក់​នៅ​តែ​អះអាង​ពី​ការ​តវ៉ា​ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង

ដោយ​ ឃុត សុភចរិយា ,Mon, 13 April 2015

ភ្នំពេញៈ មេដឹក​នាំ​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​ទើប​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​កាលពី​រសៀល​ថ្ងៃ​សៅរ៍ នៅ​តែ​អះ​អាង​ថា គាត់​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ឡើយ ប្រសិន​បើ​បញ្ហា​វិវាទ​ដីធ្លី ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​កើត​មាន ហើយ​ពលរដ្ឋ​ក្រីក្រ​នៅ​តែ​ជា​ជន​រងគ្រោះ។

អ្នកស្រី ទេព វន្នី និង​សកម្មជន​ស្ត្រី​ដីធ្លី ៩ នាក់​ទៀត​នៃ​សហគមន៍​បឹងកក់ អតីត​បឹងកក់ និង​ សហគមន៍​ថ្មគោល ព្រម​ទាំង​អតីត​ព្រះ​សង្ឃ​មួយ​អង្គ​ព្រះនាម សឺន ហៃ ត្រូវ​គេ​ដោះលែង​កាល​ពី​រសៀលថ្ងៃ​ទី ១២ ខែ​មេសា បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម២) អស់​ជាង​ ៥ ខែ ចោទ​ប្រកាន់​ពី​បទ​បង្កកក​ស្ទះ​ចរាចរណ៍​​និង​ប្រឆាំង​​បទ​បញ្ជា​មន្ត្រី​ សាធារណៈ។

កាលពី​ម្សិល​មិញ អ្នកស្រី​ ទេព វន្នី បាន​សម្ដែង​ក្ដី​រីក​រាយ​នឹង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​មហាក្សត្រ ​ខ្មែរ ព្រះ​បាទ នរោត្តម សីហមុនី ដែល​បាន​ប្រោស​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដល់​គាត់​និង​អ្នក​ផ្សេង​​ទៀត​ឲ្យ​ មាន​សេរីភាព​ជួបជុំ​ប្ដី និង​កូន ព្រម​ទាំង​ក្រុម​គ្រួសារ​នៅ​មុន​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ មក​ដល់។

ទោះជាយ៉ាង​ណា​ក្ដី ស្ត្រី​មេដឹក​នាំ​សកម្មជន​ដីធ្លី​នៃសហ​គមន៍​បឹងកក់រូប​នេះ បាន​បង្ហាញ​ពី​​ឆន្ទៈ​ខ្លួន​ថា នឹង​បន្ត​សកម្មភាព​ចូល​រួម​គាំទ្រ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ ដីធ្លី​ដោយ​សន្តិវិធី​ត​ទៅ​ទៀត​ ដោយ​មិន​ចុះ​ញ៉ម​ចំពោះ​ការ​គំរាម​កំហែង ឬ ចាប់​ខ្លួន​ពី​សំណាក់​​​​អាជ្ញាធរ​នោះ​ឡើយ។

អ្នកស្រី​និយាយថា៖ «ដរាបណា​វិ​វាទ​ដី​ធ្លី និង​​អំពើ​​អយុត្តិធម៌​សង្គម​នៅ​តែ​កើត​មាន ខ្ញុំ​នៅ​តែ​ចូល​រួម​សកម្មភាព​តស៊ូមតិ និង​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ និង​ភាព​យុត្តិធម៌ សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ទាំង​អស់​ក្នុង​សង្គម​ជាតិ​របស់​ខ្ញុំ បើទោះ​ជា​ខ្ញុំ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​គុក​ឬ​សម្លាប់​ក៏​ដោយ​ចុះ»។

គិត​មក​ទល់​ពេល​នេះ អ្នកស្រី ទេព វន្នី ត្រូវ​​អាជ្ញាធរ​ចាប់​ដាក់​គុក​ចំនួន ២ លើក។ លើក​ទី​១ នៅ​ក្នុង​ឆ្នាំ ២០១១ គាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក​ជាង ២០ ថ្ងៃ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ទន្ទ្រាន​ចូល​កាន់​កាប់​អចលនទ្រព្យ​អ្នក​ដទៃ» ដែល​ពេល​នោះ​គាត់​និង​អ្នក​ភូមិ​ឯ​ទៀត ​គ្រាន់តែ​ទៅ​ឃ្លាំ ​មើល​សកម្មភាព​តវ៉ា​របស់​ម្ចាស់​ដី​រងគ្រោះ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ ស៊ូកាគូ​អ៊ីន​បូម​ខ្សាច់​ពន្លិច​និង​រឹប​អូស​យក​ដី​ពួកគេ​ដោយ​គ្មាន​សំណង។ លើកទី២ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ គាត់​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ជាង ៥ខែ ចោទ​ប្រកាន់​ពី​បទ «បង្កកក​ស្ទះ​ចរាចរណ៍​សាធារណៈ» ដែល​ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឡើង បន្ទាប់​ពី​ពួក​គាត់​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​បូម​រំដោះ​ទឹក​ស្អុយ ដែល​លិច​ភូមិ​ករ ពួកគាត់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា។

អ្នកស្រី ង៉ែត ឃុន ដែល​ឆ្នាំ​នេះ​មាន​អាយុ ៧៦ ឆ្នាំ និង​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ពីរ​ដង​ដូច​គ្នា​នឹង​អ្នកស្រី​ទេព វន្នី ដែរ បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​សប្បាយ​លាយ​ឡំ​នឹង​កំហឹង​ខ្លះៗ ខណៈ​គាត់​ព្យាយាម​រៀប​រាប់​ពី​ជីវិត​ក្នុង​ពន្ធនាគារ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អួអាប់។

អ្នកស្រី​បាន​និយាយ​ថា គាត់​ត្រូវ​គេ​ឃុំ​ក្នុង​បន្ទប់​ដែល​មាន​ទំហំ​ប្រមាណ ៣០ ម៉ែត្រ​ការ៉េ ជាមួយ​អ្នកទោស​ប្រមាណ​ជា ៦០ នាក់​ភាគ​ច្រើន​ជា​អ្នក​សេព​គ្រឿងញៀន​និង​ទោស​ឧក្រិដ្ឋ។ នៅ​ក្នុង​រដូវ​ប្រាំង​ដ៏​សែន​ក្ដៅ​ហួត​ហែង​និងហប់​ខ្យល់ ក្នុង​ពន្ធនាគារ​ពុំ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​គ្រាន់​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ ឆ្មាំគុក​ប្រើ​អំណាច​ផ្ដាច់​​ការ​ចាក់​សោ​បន្ទប់ ដោយ​មិន​ឲ្យ​អ្នក​ទោស​ចេញ​ទៅ​យក​​ខ្យល់​អាកាស​នៅ​ខាង​ក្រៅ​បន្ទប់​ឃុំ​ឃាំង​ ឡើយ បើ​ទោះ​ជា​ច្បាប់​តម្រូវ​ឲ្យ​អ្នក​ទោស​ចេញ​ក្រៅ​បន្ទប់​ឃុំ ក្នុង​មួយ​ថ្ងៃ​ពីរ​ម៉ោង​ក៏​ដោយ។

អ្នកស្រី​បន្តថា៖ «ម្ហូបអាហារ​នៅ​ក្នុង​គុក​មិន​គ្រប់​គ្រាន់​ទេ ហើយ​ក៏​ពិបាក​នឹង​ហូប​ដែរ ប៉ុន្តែ​ យើង​ត្រូវ​តែ​ស៊ូទ្រាំ​អត់​ធ្មត់​ហូបវា ព្រោះ​យើង​គ្មាន​លុយ​សម្រាប់​ទិញ​ចំណី​អាហារ​ក្នុង​ពន្ធនាគារ​ហូប​ទេ។ រីឯការ​ដេក​​ពួន​ក៏​ពិបាក​ណាស់​​ដែរ ពេល​ខ្លះ​​ខ្ញុំ​ដេក​អង្គុយ​បញ្ឈរ​ក្បាល​ជង្គង់ ជួន​ក៏​​បាន​ដេក​រាប​នឹង​កម្រាល​ឥដ្ឋ​ក៏​មាន»។

អ្នកស្រី​បន្ថែម​ថា នៅ​ក្នុង​ពន្ធនាគារ​ក៏​មាន​​អំពើ​ពុក​រលួយ កិប​កេង​យក​លុយ​ពី​អ្នកទោស​ផង​ដែរ។ អ្នកទោស​ខ្លះ ត្រូវ​ឆ្មាំគុក​ដក​ហូត​យក​លុយ​អស់​ពី​ខ្លួន ហើយ​ថា បើ​ចង់​ទុក​លុយ​នៅ​ជាប់​ខ្លួន​ចាយវាយ ត្រូវ​យក​លុយ​សុទ្ធ​ទៅ​ប្ដូរ​យក​ប័ណ្ណ​ប្តូរ​ប្រាក់​របស់​ពន្ធនាគារ បើ​ពុំនោះ​​ទេ​ឆ្មាំ​គុក​នឹង​រឹប​អូស យក​ទាំងអស់​បើ​សិន​គេ​ឆែក​ឃើញ។ ចំណែក​ទំនិញ​នៅ​ក្នុង​គុក​គឺ​ថ្លៃ​ជាង​ទំនិញ​ខាង​ក្រៅ​ដល់​ទៅ​បី​ដង។

ជាមួយគ្នា​នេះ​អ្នកស្រី គង់ ចាន់​ថា ដែល​ត្រូវ​ដោះ​លែង​កាលពី​រសៀល​ថ្ងៃ​សៅរ៍ តាម​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​នាំ​ឲ្យ​មាន​ការ​​ដោះ​លែង​នេះ​បាន​និយាយ​ថា ក្រៅ​ពី​រង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​និង​តុលាការ ពួក​គាត់​ត្រូវ​ឆ្មាំ​គុក​បិទ​សិទ្ធិ​សេរីភាព និង​រំលោភ​លើ​បទប្បញ្ញត្តិ​នៃ​ច្បាប់​ដោយ​មិន​ឲ្យ​ចេញ​ក្រៅ​បន្ទប់​ឃុំ​ ខ្លួន​ស្រូប​ខ្យល់​​អាកាស​ទេ។ មិន​តែ​ប៉ុណ្ណោះ មាន​ចេតនា​​អុជអាល​អ្នក​ទោស​ផ្សេង​ទៀត​ឲ្យ​ស្អប់​ខ្ពើម និង​រើស​អើង​ចំពោះ​ពួក​គាត់​ថែម​ទៀត។

អ្នកស្រីបន្ត​ថា ៖ «មាន​​ថ្ងៃ​មួយ​សមាជិក​យើង​បាន​សន្លប់ និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ពួកគេ​[ឆ្មាំគុក] និយាយ​ថា យើង​ធ្វើ​ពុត។ ក្រោយ​មក​គេ​ចាក់​សោ​បិទ​ទ្វារ​បន្ទប់​ឃុំ​មិន​ឲ្យ​អ្នក​ទោស​ទាំង​អស់​បាន​ ចេញ​ស្រូប​ខ្យល់​នៅ​ខាង​ក្រៅ​ឡើយ ដោយ​ប្រកាស​ថា មក​ពី​យើង​ខ្ញុំ​ជា​ស្ត្រី​បឹង​កក់​ចូល​ចិត្ត​បង្ក​ចលាចល ដែល​នេះ​ជា​ភាសា​អុជ​អាល​បង្ក​ហិង្សា​និង​បាន​ប្រើ​ពាក្យ​បញ្ឈឺ​ដល់​ពួកយើង​ ថា បើ​ខឹង​ខ្លាំង​ណាស់ ចង់​សម្លាប់​ខ្លួន​ក៏​សម្លាប់​ទៅ​ពួកគេ​មិន​ខ្វល់​នោះ​ទេ»។

អ្នកស្រី ទេព វន្នី បាន​បញ្ជាក់​ដែរថា ​នេះជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ពួកគាត់​សម្រេច​ចិត្ត​បោក​ក្បាល​នឹង​ជញ្ជាំង ដើម្បី​​បង្ហាញ​​ថា ​​ពួកគាត់​មិន​អាច​ទទួល​យក​នូវ​​ភាសា​អុជអាល​ទម្លាក់​កំហុស​បែប​នេះ​បាន​ទេ។

អ្នកស្រី​ ទេព វន្នី បន្ត​ថា៖ «ទោស​របស់​ពួក​យើង​គឺជា​ទោស​ដែល​ត្រូវ​គេ​ក្លែង​ចោទ​ប្រកាន់​​ទាំង​ អយុត្តិធម៌ ដើម្បី​ផល​​ចំណេញ​នយោបាយ​លើ​គូបដិបក្ខ​តែ​ប៉ុណ្ណោះ។ ពី​ព្រោះ​គណបក្ស​​កាន់​អំណាច​ចាប់​និង​ចោទ​ពួក​យើង​ជា​សកម្មជន​ដីធ្លី ដើម្បី​ជា​លេស​ដាក់​សម្ពាធ​ទៅ​លើ​បក្ស​ជំទាស់​ឲ្យ ឯកភាព​ទទួល​យក​កំណែ​ទម្រង់ គ.ជ.ប ថ្មី តាម​ការ​ចាត់​តាំង​របស់​គេ​ដែល​ការ​ពិត យើង​ខ្ញុំ​មិន​មែន​ជា​សកម្មជន​នយោ​បាយ​ទេ យើង​គ្រាន់​តែ​ជា​អ្នក​តវ៉ា​​ការពារ​សិទ្ធិ​ដីធ្លី​របស់​សហគមន៍​យើង​តែ​ ប៉ុណ្ណោះ»៕

Boeung Kak

Activist on tour: Anti-dam campaigner goes abroad

Daniel PyeFri, 10 April 2015

Expelled environmental activist Alex Gonzalez-Davidson is touring cities in North America that boast large ethnic Cambodian populations to raise funds and support for Mother Nature, a “movement” he co-founded that campaigns against the destruction of the Areng Valley. 131 more words

Cambodia

Monitors accused of complicity in logging

Phak Seangly, Fri, 10 April 2015

Officials charged with protecting Cambodia’s Samkos Wildlife Sanctuary are colluding with loggers responsible for felling at least 300 trees each day, according to activists in the area. 201 more words

Cambodia

ADB’s efforts to make good off to shaky start, audit finds

by Daniel Pye phnom penh postThu, 9 April 2015

A review of the Asian Development Bank’s actions to remedy “major” failings in its provision of compensation and resettlement to thousands of families affected by a $143 million railway project it funded has found the bank failed to meet a number of its commitments. 386 more words

Development

sahrika: PM urges crackdown on illegal timber trade

by Pech Sotheary Thu, 9 April 2015

Prime Minister Hun Sen yesterday ordered his subordinates to crack down on illegal logging and issued a warning to companies engaging in nefarious forestry practices to clean up their act. 200 more words

Phnom Penh Post