Tags » Pop-star

នាំមកជូនដោយ វិវត្តន៍​ចុង​ក្រាយ​បំផុត​ករណី ពេជ្រ អាវីហ្សា

វិវ័ត្តន៍ចុងក្រោយជុំវិញរឿងរ៉ាវ ពេជ្រ អាវីហ្សា ត្រូវបានអតីតសង្សារប្រើអំពើហិង្សាដាក់ខ្លួននោះ អ្នកនាង ចនច័ន្ទ លក្ខិណា ក្នុងនាមក្រុមសមាគមសិល្បៈអ្នកស្ម័គ្រចិត្ត ថ្លែងមកកាន់ Sabay មុននេះថាពេលនេះភាគីទាំងសង្ខាងបានសម្រុះសម្រួលគ្នា ដោយសន្តិវិធី នឹងមិនមានការប្តឹងផ្តល់អ្វីឡើយ។

“រឿងរ៉ាវផ្ទាល់ខ្លួន ខ្ញុំមិនមានសិទ្ធចូលលូកលាន់ខ្លាំងឡើយ ប៉ុន្តែនេះគឺការប្រើហិង្សាទៅលើស្រ្តីភេទអ្វីដែលខ្ញុំអាចជួយបានគឺខ្ញុំនឹងជួយ ប៉ុន្តែក៏មិនបានទៅប្រើពាក្យអសុរសខ្លាំងទៅភាគីខាងប្រុសដែរ។ ហើយឥឡូវភាគីខាងប្រុសក៏បានខលមកជជែកជាមួយខ្ញុំពាក់ព័ន្ធនឹងបញ្ហានេះដែរ ថាពួកគេទាំងពីរ ទាំង អាវីហ្សា បានសម្រុះសម្រួលគ្នា និងសុំបញ្ចប់ដោយសន្តិវិធី នឹងមិនមានប្តឹងផ្តល់អ្វីនោះទេ”។ ចនច័ន្ទ លក្ខិណា ថ្លែងមុននេះ។

ឆ្លើយតបដូចដែលអ្នកនាង ចនច័ន្ទ បានលើកឡើង ពេជ្រ អាវីហ្សា ថ្លែងមកកាន់ Sabay មុននេះបន្តិចថានាងពិតជាមិនធ្វើការប្តឹងផ្តល់អ្វីឡើយ នាងសុំតែបញ្ចប់ដោយសន្តិវិធី និងកុំឲ្យមានរឿងរ៉ាវប្រើហិង្សា ឬ ភាគីខាងប្រុសប្រព្រឹត្តិមិនគប្បីមកលើរូបនាងទៀត។

យ៉ាងណាក៏ដោយទោះបីរឿងរ៉ាវបានចរចា និងសម្រុះសម្រួលគ្នារួចក៏ពិតមែន អ្នកនាង ចនច័ន្ទ លក្ខិណា ប្រាប់ថាករណីបន្តិចទៀតមានការប្រែប្រួលបែបណា នាងក៏មិនទាន់ហ៊ានសន្និដ្ឋានដែរ ប៉ុន្តែបើភាគីខាងប្រុសប៉ះពាល់ ឬ ប្រើហិង្សា ដាក់ ពេជ្រ អាវីហ្សា ទៀតនោះនាងក៏ដូចជាក្រុមសមាគមសិល្បៈអ្នកស្ម័គ្រចិត្តនឹងតាមជួយនាងគ្រប់ពេល។ ក្នុងនោះ អាវីហ្សា ក៏អះអាងដូចគ្នាដែរ បើករណីមានរឿងរ៉ាវកើតឡើងខ្លាំងលើសដើម នាងថាមានតែបុរសម្នាក់នោះ ហើយដែលធ្វើមកលើនាង៕

Queen of Pop Madonna Louise Ciccone has been named Billboard's 2016 Woman of the Year

According to Janice Min, the president and chief creative officer of The Hollywood Reporter-Billboard Media Group,

“Madonna is one of a miniscule number of super-artists whose influence and career transcend music.

229 more words
News

Zayn Malik Hates Stardom, Wishes For A Different Life.

Zayn Malik, the former One Direction singer, has revealed in a latest interview that he’s not interested in the celebrity status attached to his name. 593 more words

Celebrity

Chris Brown Arrested After Long Standoff With Police.

Pop singer Chris Brown has been arrested after a day-long standoff with the police over an alleged assault with a deadly weapon.

Police who responded to the 911 emergency call at around 3am spent hours surrounding Brown’s property in the Tarzana neighborhood of Los Angeles before obtaining a search warrant for his arrest. 678 more words

Celebrity

Scottish Teen Caitlyn Vanbeck Smashes X Factor Audition and dubbed ‘pop inspiration’

The hit TV show ‘The X Factor’ returned to our screens yesterday evening, and this Scottish girl blessed the nations ears with her angelic voice. 252 more words