Tags » Reconsider

Repentance Threefold

“Fallen man is not simply an imperfect creature who needs improvement; he is a rebel who must lay down his arms. Laying down your arms, surrendering, saying you are sorry, realizing that you have been on the wrong track and getting ready to start life over again from the ground floor – that is the only way out of our ‘hole’. 545 more words

Theological

Coping with Wanderlust

Wanderlust is a serious affliction…or maybe it’s a blessing. Regardless, it affects most of us at some point in our lives. Whatever provokes it, whether it be a less than satisfactory situation in the place in which we live or a profound feeling that rivals reason, wanderlust simply cannot be ignored or suppressed. 672 more words

Fun

Why Media Shaming Should Make You Just as Angry as it Makes Me

I try not to rant at good people. Really, I do. However, today I was angry and a bit fed up with people wanting to burn “the media” at the stake. 53 more words

Opinion

តើ​លុយអាច​ទិញ​អ្វី​បាន​ទាំងអស់ទេ?

ខ្ញុំ​សសេរ​អត្ថ​បទនេះ​គឺ​ដើម្បី​ចូល​រួម​ជាគំនិតសម្រាប់​ប្រធាន​បទខាងលើ។ ​មុន​នឹង​ឆ្លើយ​សំនួរ ខ្ញុំ​សួម​ផ្តល់​និយម​ន័យ​របស់​លុយ។ តើលុយ​ជា​អ្វី? តាម​មតិ​ខ្លះ​គេ​ថា​លុយ​ជា​ក្រដាស​មួយ​ប្រភេទ​ដែល​គេ​ឲ្យតំលៃ​អោយ​ស្មើនឹង​របស់​អ្វី​មួយ​ដើម្បី​ប្តូរ​នឹង​របស់​មួយទៀត។ បើ​គេ​មិនអោយ​តម្លៃ​វា​ទេ​ លុយ​គឺ​ជា​ក្រដាស​មួយ​ដែលគ្មាន​ប្រយោជន៏។ មតិ​មួយទៀត​ថា “លុយ​ជា​អ្វី​ម្យ៉ាង​ដែល​គេ​គោរព​ជាង​ព្រះទៅទៀត”។​ ដូច្នេះ​ដូចជាឲ្យ​តម្លៃ​វា​ពេក​ហើយ! :D កុំអោយ​ខាត​ពេល​យូរ​ សូម​ចូល​សាច់​រឿង​របស់​យើងវិញ។ ខ្ញុំ​សូម​ប្រៀប​ធៀប​មតិពីរ ដែល​មនុស្ស​តែង​តែ​និយាយ​ប្រឆាំង​គ្នាទៅ​វិញ​ទៅ​មក។ ទី១ “បើ​មាន​លុយខ្ញុំអាច​ជួល​ខ្មោច​ឲ្យមក​កិន​ម្សៅ​ក៏បានដែរ” បានន័យ​ថា​បើ​មនុស្ស​យើង​មាន​លុយគឺមានអ្វី​ទាំងអស់​ អាចទិញ​អ្វី​បានគ្រប់​យ៉ាង​សម្បី​តែ​សុភមង្គល និង​ស្នេហា។ ទី២ គេថា​ “​លុយ​មិនអាចទិញ​អ្វី​បាន​គ្រប់​យ៉ាង​ទេ ដូចជា​សុភមង្គល គ្រួសារ មិត្តភ័ក្រ្ត ភាពស្មោះត្រង់ ជាពិសេស​ ស្នេហា”។ (សួរខ្លួន​ឯង​មើល​តើអ្នក​ឈរខាងណា?) និយាយលេងទេ! ដើម្បី​ប្រៀបធៀប​មតិ​ទាំងពីរ​បាន យើង​ពឹងផ្អែក​ទៅ​លើ​ ទ្រឹស្តី​របស់​អ្នកប្រាជ្ញ និង តថភាព​សង្គមផ្ទាល់។ បើតាម​ទ្រឹស្តីពីរ៉ាមីត​នៃ​តម្រូវការ​របស់​លោក​ Maslow គាត់​និយាយ​ថា​រាល់​ជីវិតរបស់បុគ្គលម្នាក់ៗ​គឺ​​មាន​តម្រូវ​ការ​ចំនួន​ ៥យ៉ាង ទី១ តម្រូវការ​បឋម​ (ម្ហូបអាហារ ទីជំរក សំលៀក​បំពាក់ ។ល។) ទី២ តម្រូវការ​សុវត្ថិភាព ទី៣ តម្រូវ​ការ​សង្គម (ការរាប់អានគ្នា) ទី៤ តម្រូវការ​នៃការ​គោរពពីអ្នក​ដទៃ និងទី៥​ តម្រូវការ​នៃភាពពិតផ្ទាល់ខ្លួន (ចង់​បង្កើតអ្វី​ដែលថ្មី)។ បើ​បុគ្គល​នោះ​មិនអាច​បំពេញ​តម្រូវ​ទី១បានទេ គ្មានទេ​ការបំពេញ​តម្រូវ​ការ​ទី២ ឬ ទី៣។ ដូច្នេះ​​បើសិន​មនុស្ស​យើង​គ្មាន​ទាំង​ជំរក​ផង ចង់​បានអី​គូរស្រករ? អញ្ចឹង​បើ​យោង​តាម​មតិ​ទី១ដែល​ថា​លុយ​មាន​តម្លៃ​អាចទិញ​អ្វីក៏បាន​នោះ​បានពិន្ទុ​ ១ដោយសារតែសមហេតុផល។ តែ​ (អត់ដាក់ស្ករ)! :D តែ​អ្នកទី២ក៏និយាយ​មិនអន់ទេ ​បើ​ចង់​អោយ​មនុស្ស​ម្នាក់​ស្មោះ​ត្រង់​នឹង​យើងគឺ​មិន​អាចយក​លុយ​ទៅ​ទិញភាព​ស្មោះត្រង់​បានទេ​ទោះ​ជា​ទិញ​បាន​ក៏​គង់​តែ​មានថ្ងៃ​ណា​គេ​ក្បត់​យើង​វិញដែរ។ បើ​ចង់​បាន​ភាពស្មោះ​ត្រង់​របស់គេ​ លុះ​តែ​យើង​ស្មោះ​ត្រង់​នឹងគេ​មុន។ ចំណុច​នេះ​ខ្ញុំ​អត់​យោបល់ទេ​ ដោយសារ​តែ​ខ្ញុំ​ក៏គិតអញ្ចឹងដែរ។ អ្នកមានមតិ​ទី២ ភ្លេច​ត្រង់​ចំណុច​មួយ តើ​មនុស្ស​យើង​មួយថ្ងៃៗ​ខំប្រឹង​ភរគេផង បោ​ក​គេផង លំបាក​វេទនាផង ដើម្បី​លុយគឺមកពីអ្វី? សម្រាប់​អ្នក​មិនដែល​ខ្វះ​ខាត​គេគិត​មិនយល់ទេ។ តែបើ​យើង​សំឡឹង​មើលអ្នក​ដែលខ្វះ​ខាតវិញ ថាតើ​គេគិត​ពីសុវត្ថិភាពទេបើសិន​ជា​គេអត់​បាយ​ហូប? តើ​គេ​ត្រូវ​ការ​ការគោរព​ទេ បើ​គេ​អត់​ផ្ទះនៅ? ឧទាហរណ៍​ដូចជា អ្នកសុំទាន អ្នក​រត់​ម៉ូតូឌុប អ្នក​លួច​ឆ្លង​ដែន​ជាដើម។ ពូកគាត់​ត្រុវការ​លុយ​ដើម្បី​ទិញបាយ​ហូប សង់​ផ្ទះជាដើម។ មួយ​ទៀត​សម្រាប់​អ្នក​ដែល​ស្នេហា​ហើយ​គិតថា​លុយ​មិនអាច​ទិញស្នេហា​របស់គេបាន។ ពិតជា​មិន​បាន​ហើយ​បើ​វា​ជា​ក្តី​ស្រមៃ។ តែ​បើគិត​ឲ្យ​ Logic ទៅ បើគ្មាន​លុយ​មួយរៀល តើអ្នក​អាចឌុប​សង្សារ​អ្នក​ដើរលេងបាន​ដែរឬទេ? តើ​អ្នក​អាចទិញ វត្ថុអនុស្សាវរីយ៍ (កាដូ)ឲ្យគេ​បានដែរឬទេ? ចុះ​បើ​អ្នក​រៀប​ការ​ តើអា​ច​ចិញ្ចឹម​ប្រពន្ធនិងកូន​បានទេឬទេ បើ​អត់លុយ? ត្រង់​នេះ​ខ្ញុំ​ចង់​បានន័យ​ថា​លុយមិនទិញ​សុភមង្គល​បានទេ តែ​វាអាច​ជួយរក្សាចំណង​ស្នេហ៏ និងសុភមង្គល​បានព្រោះ​យើង​ត្រូវការ​វា​ដើម្បី​បំពេញ​តម្រូវ​ការ​បាន។ និយាយពីជីវិត​ គេថា​លុយ​មិនអាចទិញ​ជីវិត​តែ​វាអាច​ជួយ​មនុស្ស​យើងអោយ​រស់បាន​យូរបាន។ ចឹងបានន័យថាទិញមិនបានទេ តែ​ទំនប់​បំរុង​បាន។ យើងវិល​ទៅ​និយាយ​ពី​ចំណុច​ខ្វះ​នៃ​មតិទី​១វិញ។ ទោះជាគេគិតថា​អាច​ធ្វើ​អ្វី​បាន​ដោយសារ​លុយទាំងអស់​ តែ​របស់ភាគ​ច្រើន​មិនទិញបានដូចជា មិត្តភ័ក្រ្តដែល​ស្មោះត្រង់ គូរស្នហ៏​ពិត(និយាយ​ពីគូរ​ស្នេហ៏​ មិនដឹងថា​ថ្ងៃ​ណាទេ បានជួប) ឬ គ្រួសារពិត ដោយសារ​បើសិនវាកើត​ឡើង​ដោយសារ​លុយ វាក៏អស់ទៅវិញ​ដោយសារ​លុយដែរ។ ចឹង​យើងត្រុវ​តម្លៃ​លើ​អ្វី​ដែលមាន​ស្មើរ​វា ដូចភាពស្មោះត្រង់ត្រូវ​ដោះដូរ​ដោយភាព​ស្មោះ​ត្រង់ ការស្រឡាញ់ត្រូវដោះដូរ​ដោយការស្រឡាញ់​មិនមែន​លុយទេ។ ចឹងសរុប​មក​យើង​ត្រូវយក​ទស្សនៈទាំង​ពីរ​មកពិចារណា​ដោយសមហេតុ​ផល​បំផុត​ទើប​យើង​យល់​តម្លៃ​របស់វា។ ខ្ញុំ​សូម​ឆ្លើយថា “លុយមិនអាចអ្វីបានទាំងអស់ទេ តែ​វាអាចរក្សា​នូវអ្វី​ដែល​លុយ​ទិញមិន​បាន” ។ ខ្ញុំ​គិត​ថា​ប៉ុណ្ណឹង​គឺ​សមហេតុ​ផលហើយ តើបងប្អួនអ្នកអាន​យល់​យ៉ាង​ណាវិញ? អាច​បញ្ចេញ​ជា​មតិ​បាន​តែ​ហាម​បាញ់ ព្រោះ​អ្នកសសេរ​មុខ​មិនក្រាស់ទេ៕

អត្ថបទគំនិត

On Academic Publishing

It would be difficult to be an academic and be unaware of the veritble debacle of “The LaCour Affair”.  Long story long, a political science doctoral student at UC Berkeley published an article in the December 2014 issue of… 502 more words

Re/consider

GSC Fellow Nadia Spawn on Evolving Considerations of Compassionate Endings

Before starting my nursing rotations, I carried two fundamental beliefs about life:  I used to think that doctors had a duty to take extreme measures in order to save lives and that people should fight for their lives indefinitely.  1,191 more words